រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា​ខេត្ដ នៅស្រុកស្វាយជ្រំ

  • 1.3ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្ដម កែវ សាមឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្តបានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា​ខេត្តស្វាយរៀង នៅក្នុងបរិវេណ វត្តស្វាយជ្រំ ស្ថិតក្នុងភូមិបឹងវែង ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកនាយកទីចាត់ធនធានមនុស្សសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះសាលាស្រុក តំណាងកងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១៦ លោកប្រធានមន្ទីរពេទ្យបង្អែកស្វាយជ្រំ លោក លោកស្រីនិងតំណាងដៃគូអង្គការពាក់ព័ន្ធនានា។

អត្ថបទទាក់ទង