រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង សីលា អភិបាលរងខេត្ត ស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ពន្ធ័ថ្មីនៃរដ្ឋបាលស្រុកចន្ទ្រា

  • 996
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកចន្ទ្រា បានរៀបចំពីធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ពន្ធ័ថ្មីនៃរដ្ឋបាលស្រុកចន្ទ្រា ក្រោមអធិបតីភាព ឯកឧត្តម សេង សីលា អភិបាលរងខេត្ត ស្វាយរៀងតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមក្នុងពិធីនេះមាន លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីនាយក នាយករង ទីចាត់ការសាលាខេត្ត ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងអង្គភាពលទ្ធកម្ម ព្រមទាំងមន្ត្រីរាជការរបស់រដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៦ ក្នុងស្រុក តំណាងអង្គការនានា តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបវត្តមានចូលរួមចំនួន ៨៣នាក់ ។

ឯកឧត្តមសេងសិលាបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្តើមអនុវត្តនៅថ្នាក់ ឃុំ សង្កាត់ តាមរយះការបោះឆ្នោតជ្រើសរើសក្រុុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ដោយផ្អែកលើបទពិសោធ និងលទ្ធផលវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាល តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន។

ឯកឧត្តមភិបាលរងខេត្តបន្តថា គិតរហូតមកដល់ពេលនេះយើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិអស់រយះពេល៩ឆ្នាំហើយ ដែលសម្រេចបានសមិទ្ធផលធំៗគួឲ្យកត់សម្គាល់រួមមានជាអាទិ៍៖
១- ការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ។
២- ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
៣-ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ។
៤- ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ។
៥- ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះមុខអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវប្រមូលផ្តុំធ្វើការបូកសរុបដំណើរការ នៃការធ្វើសមាហរណកម្ម និងការចាប់ផ្តើមដំណើរការនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ក្រុង ស្រុក ខណ្ឌ ដើម្បីរាយការណ៍ នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន សំដៅអោយមានការឯកភាពស្រុះស្រួលគ្នាក្នុងការអនុវត្ត ឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។

អត្ថបទទាក់ទង