នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមទទួលយកអំណោយជាម៉ាស់ការពារសុខភាព ចំនួន ៨.០០០ម៉ាស់ ដែលឧបត្ថម្ភដោយសភាពាណិជ្ជកម្មខេត្តស្វាយរៀង ។
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងលោក លោកស្រីជាសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត ៕