រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ឯកឧត្តម ម៉ែន វិបុលអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០

  • 950
  • ដោយ Admin

នាព្រឹកថ្ងៃប្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ម៉ែន វិបុលអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត ឯកឧត្ដមសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលតែងតែខិតខំអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងបម្រើសេវាសាធារណៈបានល្អជូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០១៩ នេះ បញ្ហាគ្រោះថ្នាក់ចរាចារណ៍នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តស្វាយរៀង មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍។ ដូច្នេះគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្ត ត្រូវកំណត់គោលដៅក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទាំងយប់ ទាំងថ្ងៃ និងបន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាចុងបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តរក្សាឲ្យបាននូវការទំនាក់ទំនង ការសហការ និងមានសាមគ្គីភាព ទាំងផ្ទៃក្នុងអង្គភាព និងអន្តរអង្គភាព ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើន និងផ្ដល់ផលប្រយោជន៍កាន់តែច្រើនជាងមុនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ ភាពសុខុដុមរមនា និងសន្តិសុខសុវត្ថិភាពល្អប្រសើរ ៕

អត្ថបទទាក់ទង