រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ

  • 796
  • ដោយ Admin

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្ធពិធីពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ

នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករងគ្រោះដោយសារមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍ ចំនួន ៣០៥ នាក់ មកពី ស្រុកស្វាយជ្រំ ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ ស្រុករមាសហែក ស្រុករំដួល ស្រុកចន្ទ្រា និងក្រុងស្វាយរៀង ។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា លោក លោកស្រីតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។

បើតាមបាយការណ៍សង្ខេប ស្តីពីចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ នៅថ្នាក់ខេត្តមានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និងរក្សាការសម្ងាត់ ២កន្លែង និងមានសេវា ធ្វើតេស្តឈាម ដោយចោះចុងម្រាមដៃនៅគ្រប់មណ្ឌលសុខភាពទូទាំងខេត្តដោយឥតគិតថ្លៃ មានសេវាផ្តល់ឱសថ ប្រឆាំងមេរោគអេដស៍ចំនួន ២កន្លែង មានក្រុមថែទាំអ្នកជំងឺអេដស៍តាមផ្ទះ ដែលសម្របសម្រួល ដោយបណ្តាញ អ្នកផ្ទុកមេរោគអេសដ៍ ជាលទ្ធផលគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ អ្នកផ្តុកមេរោកអេដស៍ មានចំនួន ១.៣៧៤ នាក់ ។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក ហើយកុំមានការើសអើង ព្រោះបច្ចុប្បន្នមានការគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដោយជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈធ្វើឲ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អនុសាសន៍ ៦ចំណុចដូចតទៅ ៖
១/ សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
២/ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាម រកមេរោគអេដស៍ និងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងចូលរួមសហការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
៣/ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញ លើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវា ព្យាបាលទាំងអស់គ្នា។
៤/ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឱ្យឆ្លងមេរោគ អេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារីត្រូវប្រុងប្រយ័ត្ន និងចងចាំថា ការការពារគឺ ចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។
៥/ មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាតហើយ ត្រូវបង្កើត បរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
៦/ សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯងហើយត្រូវ ប្រញាប់រួសរាន់ទៅទទួល ការប្រឹក្សា និងការព្យាបាលឱ្យបានទាន់ពេលវេលា។

សម្ភារៈដែលសាខាបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគ អេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន ៣០៥ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល ។

អត្ថបទទាក់ទង