រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០១៩ ក្រោមប្រធានបទ “ស.ស.យ.ក ក្រុមគ្រួសារ ចិត្ត បេះដូង ស្មារតី ភាសារ កម្លាំងតែមួយ”

  • 793
  • ដោយ Admin

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនសម្រាប់សង្គមជាតិ

នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០១៩ ក្រោមប្រធានបទ "ស.ស.យ.ក ក្រុមគ្រួសារ ចិត្ត បេះដូង ស្មារតី ភាសារ កម្លាំងតែមួយ" ដែលប្រព្រឹត្តិទៅនៅរង្វង់មូលខាងមុខសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

មានប្រសាសន៍ទៅកាន់សមាជិក សមាជិការ ស.ស.យ.ក ខេត្តស្វាយរៀងជាង១០០០នាក់ នៃពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសសើរចំពោះយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលតែងតែបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនសម្រាប់សង្គមជាតិ ក្នុងការងារអភិវឌ្ឍន៍ និងសូមបន្តកិច្ចការងារស្នូលរបស់ខ្លួនក្នុងបេសកកម្មបម្រើឱ្យផលប្រយោជន៍សង្គម ប្រកបដោយប្រសិទ្ធភាព និងគុណផលការងារ ដើម្បីបុព្វហេតុនៃការរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្តស្វាយរៀង ពិតជាបានមើលឃើញនូវការរួមចំណែករបស់យុវជនប្រកបដោយឆន្ទះ ការលះបង់ខ្ពស់ ដោយគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ម្យ៉ាងទៀត សហពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានក្លាយជាដៃគូដ៏សំខាន់ជាមួយអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងការកសាងអភិវឌ្ឍខេត្ត សកម្មភាពមនុស្សធម៌ ការពង្រឹងសមត្ថភាពរបស់យុជន វិស័យអប់រំ ការឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់សង្គមផ្សេងៗ ការសាងសង់ផ្ទះជូនជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ការពិនិត្យព្យាបាជម្ងឺដោយឥតគិតថ្លៃ ការសការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង និងសមកម្មភាពការងារសង្គមជាច្រើនទៀត…ដែលជាចំណែកមួយយ៉ាងសំខាន់ធ្វើអោយកិច្ចការទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើជូនសង្គមជាតិ។

អត្ថបទទាក់ទង