កិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នាព្រឹកថ្ងៃសុក្រ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦។
២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល ខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅបន្តខែមករា ឆ្នាំ២០២៥។
៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤។
៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត។
៥-ស្តាប់របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅបន្តខែមករា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
៦-ស្តាប់របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅបន្តខែមករា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការលទ្ធកម្មខេត្ត។
៧-ពិនិត្យ និងអនុម័តលើការតែងតាំងមន្ត្រីរាជការសាលាខេត្តស្វាយរៀង ចំនួន០១រូប។
៨-សេចក្តីផ្សេងៗ។