រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិ​ភាព

  • 215
  • ដោយ Admin

នៅថ្ងៃអង្គារ៨ កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញក្នុងប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី​កិច្ចសហការការងារសន្តិសុខសុវត្ថិភាព​ និងសណ្តាប់ធ្នាប់​ និងផ្សព្វផ្សាយ​ លទ្ធផលបណ្តោះអាសន្ន​ នៃការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ២០២៤​ និងឯកសារពាក់ព័ន្ធមួយចំនួន​ នៅសាលប្រជុំលេខាធិការដ្ឋា​នរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។

ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពី​ លោក​ សុខ​ សាគុន​ ​ប្រធាន​លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង​ លោក​ ឯម​ សុត​ ជំនួយការ​ គ.ជ.ប​ តំណាងអភិបាលក្រុង​ ស្រុកទាំង៨​ យុវជន​ ស.ស.យ.ក​ និងលេខាធិការគណបក្សផ្សេងទៀតដែលបានចូលរួមសរុបប្រមាណ​ ៣៥នាក់។

ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ​ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ​ និងយុត្តិធម៍​ ។

ឯកឧត្តម​ ម៉ែន​ អេង​ មានប្រសាសន៍​បន្ថែមទៀតថា​ មិនថាជាការបោះឆ្នោតសកល​ ឬជាការបោះឆ្នោតអសកលទេ ដំណើរការរៀបចំការបោះឆ្នោត ចាំបាច់ត្រូវបែងចែកជាដំណាក់កាលសំខាន់ៗចំនួន៤ គឺ៖

ទី១. ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ទី២.​ ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ

ទី៣. ដំណាក់កាលឃោសនាបោះឆ្នោត

ទី៤. ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។

​ដូចដែលបងប្អូនបានឃេីញយ៉ាងច្បាស់ហេីយថា​ ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រក្នុងពេលថ្មីៗនេះ​ គឺប្រព្រឹត្តទៅយ៉ាងរលូន​ សេរីភាព​ យុត្តិធម៍​ និងត្រឹមត្រូវ​ នេះសបញ្ជាក់បានថា​ ប្រទេសកម្ពុជារបស់យេីងគឺប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់៕

អត្ថបទទាក់ទង