រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ខេត្តស្វាយរៀងនឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ

  • 80
  • ដោយ Admin

ខេត្តស្វាយរៀងនឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ

នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡា និងការប្រកួតកីឡាទូក នៅទីតាំងទន្លេរវៃគោ ខេត្តស្វាយរៀង។

កិច្ចពិភាក្សានេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡាលោកអនុប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ លោកអភិបាលក្រុង​ លោកប្រធានមន្ទីរពាក់ព័ន្ធ​ តំណាងកងកម្លាំងទាំង៣​ និងប្រតិភូកីឡាមួយចំនួនទៀត។

ឯកឧត្តម​អភិបាលអភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ និងសម្តែងនូវអារម្មណ៍រីករាយដែលខេត្តស្វាយរៀងត្រូវបានសហព័ន្ធកីឡាជាតិរៀបចំអោយមានកម្មវិធីរត់ភ្លេីងគប់​ និងការប្រកួតកីឡាទូកដែលនិងឈានចូលមកដល់នាពេលខាងមុខ​ ទាំងនេះសបញ្ជាក់ឲ្យឃេីញថា​ ការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តពីកម្មវិធីនីមួយប្រព្រឹត្តិទៅដោយរលូន​ និងបានរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានសន្តិភាពជូនពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាបានមានប្រសាសន៍បញ្ជាក់អំពីការផ្សព្វផ្សាយពិធីរត់ភ្លើងគប់ជុំវិញខេត្តទាំង០៥ រួមមានខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងបន្តទៅកាន់ខេត្តកណ្តាលចាប់ចេញដំណើរពីទីតាំង(ព្រែកជីកហ្វូណនតេជោ) រួចបន្តទៅដង្ហែទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកាសពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់កីឡានឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤​ និងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នឹងរៀបចំធ្វើឡើងនៅទីតាំងទន្លេរវ៉ៃគោ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខ។

អត្ថបទទាក់ទង