នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យក្រុមការងារយុវជន "ការស្ម័គ្រចិត្តដេីម្បីសហគន៍ខ្ញុំ ស.ស.ខ ឬVMC ឆ្នាំ២០២៤" ចូលជួបសម្តែងការគួរសម និងថតរូបដាក់ក្នុងគម្រោង។
អញ្ជេីញចូលរួមក្នុងឪកាសនោះដែររួមមាន លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអបរំយុវជន និងកីឡាខេត្ត លោកប្រធានការិយាល័យ អបរំយុវជន និងកីឡាក្រុងស្វាយរៀង និងប្អួនៗជាយុវជនស្ម័គ្រចិត្តដេីម្បីសហគន៍មួយចំនួនទៀតផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាកខេត្តបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោកគ្រូដឹកនាំ និងប្អូនៗជាយុវជន ស.ស.ខ ដែលបានបង្ហាញពីឱកាសក្នុងការចូលរួមការងារសង្គមន ទៅលេីវិស័យអប់រំ កសិកម្ម និងឌីជីថលជាដេីម ជាពិសេសយុវជន ស.ស.ខ មានគោលបំណង ពង្រឹងសមត្ថភាពបំណិនទន់, ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដល់យុវជនស្ម័គ្រចិត្តទាំងយុវជនក្នុងសាលា និងយុវជនក្រៅសាលាតាមរយៈការរៀនតាក់តែង និងអនុវត្តគម្រោងសម្រាប់ជួយដល់ការអភិវឌ្ឈសហគមន៍។
ឯកឧត្តមបន្តថា ជាការពិតណាស់ការលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសហគមន៍ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និងការលើកកម្ពស់ការយល់ដឹងអំពីផលប្រយោជន៍នៃការងារស្ម័គ្រចិត្តរបស់យុវជន និងដើម្បីស្ថាប័នគឺ ស.ស.ខ មានគោលបំណងក្នុងការពង្រឹងសមត្ថភាពរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឍមណ្ឌល និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបង្កើនប្រព័ន្ធការងារមួយដែលមានលក្ខណៈស្តង់ដារ និងទំនើបនិយម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ការងារស្ម័គ្រចិត្តក្នុងចំណោមយុវជនឱ្យកាន់តែមានប្រសិទ្ធភាព។
ជាចុងបញ្ចប់នៃឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាលេីកទឹកចិត្តដល់ប្អួនៗជាយុវជនស្ម័គ្រចិត្ត ដេីម្បីយកទៅប្រេីប្រាស់ក្នុងការរៀបចំគម្រោងរបស់ខ្លួនដែលមាន៣ក្រុម ស្មេីនឹង៣ប្រធានបទ ក្នុងមួយក្រុមៗទទួលបានថវិកាឧត្ថម្ភ ១លានរៀលផងដែរ។