រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង បានអញ្ជេីញជាធិបតីក្នុងកិច្ចប្រជុំ​ ធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់

  • 282
  • ដោយ Admin

នៅថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀងតំណាង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាធិបតីក្នុងកិច្ចប្រជុំ​ ធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ន​ និងរាំងស្ងួតខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីលោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអភិបាលក្រុង​ ស្រុក​ លោក​ លោកស្រីនាយកទីចាត់ការអង្គភាពចំណុះសាលាខេត្តលោកនាយករដ្ឋបាលក្រុង​ ស្រុក​ លោក​ លោកស្រីប្រធានអង្គភាពដៃគូនានា​ សរុបប្រមាណ​ ៧០នាក់។

ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ និងក្នុងនាមជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះ​ កងកម្លាំងទាំងបីប្រភេទមន្ទីរអង្គភាពរដ្ឋបាលក្រុង​ ស្រុក​ និងអង្គការដៃគូនានាដែលតែងតែចូលរួមចំណែកយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្តក្នុងការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសចូលរួមត្រៀមបង្ការឆ្លើយតបនឹងការសង្គ្រោះដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

ឯកឧត្តម​បានបន្ថែមថាដោយសារតែអាកាសធាតុមានការប្រែប្រួលបណ្ដាលឱ្យគ្រោះមហន្តរាយកើតឡើងកាន់តែញឹកញាប់ហើយឥទ្ធិពលរបស់វាកាន់តែខ្លាំង​ នាំឱ្យប៉ះពាល់ដល់អាយុជីវិតក៏ដូចជា​ ជីវភាពរស់នៅនិងការអភិវឌ្ឍផងដែរ​ ទន្ទឹមនេះក៏សូមអំពាវនាវដល់មន្ទីរអង្គភា​ពជុំវិញខេត្ត​ ក្រុង ស្រុក ឃុំ សង្កាត់បង្កើនការយកចិត្តទុកដាក់ជាប្រចាំពាក់ព័ន្ធការងារគ្រប់គ្រងគ្រោះមហន្តរាយមិនអាចធ្វេសប្រហេសបានឡើយ។

អត្ថបទទាក់ទង