រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ប៉េង​ ពោធិ៍សា បានអនុញ្ញាតឲ្យលោក​ លី​ ស៉ីនហ្វា​ (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្ម​ ហ៊ូណាន​-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

  • 108
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យ លោក​ លី​ ស៉ីនហ្វា​ (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្ម​ ហ៊ូណាន​-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

នារសៀល​ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៤នេះ​ ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក​ លី​ ស៉ីនហ្វា​ (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្ម​ ហ៊ូណាន​-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

មានប្រសាសន៍ក្នុងឱកាសនោះ​ លោក​ លី​ ស៉ីនហ្វា​ (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្ម​ខេត្តហ៊ូណាន​ បានបញ្ជាក់​ជូនអំពីទីតាំងស្ថានភាពភូមិសាស្ត្រ​ និងសក្តានុពលសំខាន់ៗរបស់ខេត្ត​ហ៊ូណាន​ និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យប្រតិភូបានចុះបំពេញទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីតំបន់សក្កដានុពលរបស់ខេត្តស្វាយរៀង​ និងបានអនុញ្ញាតឲ្យប្រតិភូ​ចូលជួបសម្តែងការគួសម​ និងពិភាក្សាការងារពាក់ព័ន្ធ​ និងដៃគូវិនិយោគនានា​ ឲ្យមកបណ្តាក់ទុកបន្ថែមទៀតនៅខេត្តស្វាយរៀងនាពេលខាងមុខ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ជូនពីទីតាំងភូមិសាស្ត្រ​ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច​បាន ព្រមទាំងថ្លែងនូវការស្វាគមចំពោះ​ សមាគមសភាពាណិជ្ជកម្ម​ ហ៊ូណាន-កម្ពុជា​ ដែលបានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនជាបន្តបន្ទាប់នៅប្រទេសកម្ពុជា​ ក៏ដូចជា​នៅខេត្តស្វាយរៀង​។ ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុង​ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ​ ទន្ទឹនេះរដ្ឋបាលខេត្តតែងតែគិតគូយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាព​ ការដោះស្រាយសំណេីសំណូមពរ​ និងបញ្ហាផ្សេងៗដែលកេីតមានឡេីងចំពោះអ្នកវិនិយោគផងដែរ។

អត្ថបទទាក់ទង