អបអរសាទរពិធីបេីកការដ្ឋានព្រែកជីកហ្វូណនតេជោ
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំទូងស្គរ អបអរសាទរពិធីបេីកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តស្វាយរៀង ដែលការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់/អង្គភាពចំណុះសាលាខេត្ត លោកស្រីប្រធាន អនុប្រធាន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រេីនរូបទៀត។
សូមជម្រាបផងដែរថា ដេីម្បីអបអរសាទរពិធីជាប្រវត្តិសាស្ត្រក្នុងឱកាសអបអរសាទរព្រែកជីហ្វូណនតេជោ នៅតាមបណ្តាគ្រឹះស្ថានសិក្សា មន្ទីរ-អង្គភាព វត្តអារាមនានាក្នុងខេត្តស្វាយរៀង បានធ្វេីការវៃគង ទូងស្គរគ្រប់ទីកន្លែងព្រមៗគ្នានៅវេលាម៉ោង៩:០៩នាទី ព្រឹកនេះយ៉ាងឱឡារឹក។