បន្ទប់ទឹកសាធារណៈនៅសួនច្បារមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង នឹងដាក់ឲ្យដំណេីរការជូនបងប្អូនប្រជាលរដ្ឋទូទៅនៅពេលឆាប់ៗខាងមុខនេះ
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញពិនិត្យវឌ្ឍនភាពនានាដែលបានរៀបចំឡេីងនៅទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល)ពិសេសបន្ទប់ទឹកសាធារណៈដែលបានសងសង់ជិតរួចរាល់ ហេីយនឹងត្រូវដាក់ឲ្យដំណេីរការក្នុងពេលឆាប់ៗខាងមុខនេះ ជូនបងប្អូនប្រជាពលរដ្ឋទូទៅប្រេីប្រាស់។
អញ្ជេីញអមដំណេីរក្នុងឱកាសនោះដែររួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួនទៀត។