រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មកា​រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាកា​រ​ជាមួយក្រុមហ៊ុន​ ភូមិមរតក

  • 122
  • ដោយ Admin

កិច្ចប្រជុំគណៈកម្មកា​រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាកា​រ​ជាមួយក្រុមហ៊ុន​ ភូមិមរតក​នៅព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មកា​រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាកា​រ​ជាមួយក្រុមហ៊ុន​ ភូមិមរតក​ ដែលមានទីតាំងស្ថិតនៅភូមិចំបក់សង្កាត់ចេក​ ក្រុងស្វាយរៀង​ និងមរតក​ថ្មស​ ស្ថិតក្នុងភូមិតាប៉​ ឃុំតាសួស​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​ របស់ឈ្មោះ​ សោម​ សុធា​ ជាអគ្គនាយកក្រុមហ៊ុន​ និងជាម្ចាស់គម្រោង។ កិច្ចប្រជុំនេះមានការការអញ្ជេីញចូលរួមពី​ឯកឧត្តមអភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ លោកអភិបាលរងស្រុកស្វាយជ្រំ​ លោកអនុប្រធានមន្ទីររៀបចំដែនដី​ នគររូបនីយកម្ម​សំណង់​និងសូរិយោដីខេត្ត​ លោកអនុប្រធានមន្ទីរអធិការកិច្ច​ខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត​ លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកប្រធានការិយាល័យកិច្ចការច្បាប់​ និងសុវត្ថិភាពសាធារណៈសាលាខេត្ត​ លោកប្រធានការិយាល័យភូមិបាលក្រុងស្វាយរៀង​ លោកប្រធានការិយាល័យភូមិបាលស្រុកស្វាយជ្រំ​ លោកស្រីចៅសង្កាត់ចេក​ ក្រុងស្វាយរៀង​ លោកស្រីមេឃុំតាសួស​ ស្រុកស្វាយជ្រំ​ តំណាងក្រុមហ៊ុនភូមិមរតក​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត​ ក៏ដូចជាគណៈកម្មការដោះវិវាទក្រៅប្រព័ន្ធតុលាការ កិច្ចប្រជុំនេះ​ បានពិនិត្យពិភាក្សាលេីកឡេីងពីអង្គហេតុ​ អង្គច្បាប់​ ព្រមទាំងឯកសារពាក់ព័ន្ធ​ ដែលជាគន្លឹះក្នុងការដោះស្រាយបញ្ហាដីធ្លី​ ដែលបានកេីតឡេីងរវាងប្រជាពលរដ្ឋ​ និងក្រុមហ៊ុនភូមិមរតក​ ស្ថិតនៅភូមិចំបក់សង្កាត់ចេក​ ក្រុងស្វាយរៀង​ និងមរតក​ថ្មស​ ស្ថិតក្នុងភូមិតាប៉​ ឃុំតាសួស​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​ ដេីម្បីឈានទៅដល់ការដោះស្រាយ​ទៅតាមដំណាក់កាល​ និងជំហានបន្តបន្ទាប់ទៀត។

អត្ថបទទាក់ទង