រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សុខ រស់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការដោះស្រាយផលប៉ះពាល់ និងចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ

  • 104
  • ដោយ Admin

កិច្ចប្រជុំ ស្តីពីការដោះស្រាយផលប៉ះពាល់​ និងចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅក្រុងបាវិត

នៅព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២៤នេះ​ នៅសាលាក្រុងបាវិត ឯកឧត្តម សុខ រស់អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម​ វង្ស​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការនិងជានាយកគម្រោង​ តំណាងក្រសួងសេដ្ឋកិច្ចនិហិរញ្ញវត្ថុ​ បានដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយផលប៉ះពល់ដោយសារគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅក្រុងបាវិត ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសាធារណ:ការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារ ADB មន្ទីរ អង្គភាពពាក់ព័ន្ធ

រដ្ឋបាលក្រុងបាវិត ចៅសង្កាត់ មេភូមិ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ។ បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម​ និងប្រតិភូអមដំណេីរបានអញ្ជេីញចុះពិនិត្យទីតាំងផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឪ្យចង់រស់នៅនេះផងដែរ៕

អត្ថបទទាក់ទង