រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងសន្និបាទសរុបការងារបោះឆ្នោតជ្រើសរើសតាំងព្រឹទ្ធសភា នីតិកាលទី៥​

  • 123
  • ដោយ Admin

សន្និបាតុបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤​ និងការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត​ ក្រុមប្រឹក្សាក្រុង​-ស្រុក​ អាណិតទី៤ឆ្នាំ២០២៤

​នៅថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោក សុខ សាគុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជេីញជាគណៈអធិបតីក្នុងសន្និបាតុបូកសរុបការងារបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤​ និងការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត​ ក្រុមប្រឹក្សាក្រុង​-ស្រុក​ អាណិតទី៤ឆ្នាំ២០២៤​ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ លោកវរសេនីយឯកមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត​ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត​ និងលោក លោកស្រី ជាសមាជិក សមាជិកានៃអង្គសន្និបាតនេះជាច្រេីនរូបទៀត។

មានប្រសាន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត​ និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានសម្ដែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ជាតិ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងអង្គបោះឆ្នោតអ្នកបោះឆ្នោតទាំងអស់ ដែលបានចូលរួមសហការអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ជាហេតុធ្វើឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ នៅក្នុងក្របខ័ណ្ឌខេត្តស្វាយរៀង ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ក្នុងដំណើរការបោះឆ្នោតអសកលទាំងពីរនេះ។

ឯកឧត្តមបន្តែមថា​ ឆ្លងតាមការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ (សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា) និងថ្នាក់ក្រោមជាតិ (សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ) បានផ្ដល់មេរៀន និងបទពិសោធន៍ជាច្រើនសម្រាប់យើងទាំងអស់គ្នា នោះគឺ “សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការអភិវឌ្ឍសង្គម” ជាដំណើរការមួយដែលមានទំនាក់ទំនងផ្សារភ្ជាប់គ្នា និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ សម្រាប់សេចក្ដីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ និងប្រជាជនយើង។

អត្ថបទទាក់ទង