រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានដឹកនាំក្រុមការងារបានចុះដោះស្រាយអទិករស្ថិតនៅក្នុងវត្តកំពង់ត្រាច

  • 95
  • ដោយ Admin

នៅថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤នេះ

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានដឹកនាំក្រុមការងាររួមមានលោកនាយករងទីចាត់ការអន្តរវិស័យ និងសហការី ព្រមទាំងមានការនិមន្តចូលរួមពីព្រះអនុគណស្រុក ព្រះចៅអធិការវត្តត្រាច លោក លោកស្រី អាជ្ញាធរស្រុក និងឃុំ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានចុះដោះស្រាយអទិករស្ថិតនៅក្នុងវត្តត្រាច ស្ដីពីការចោទប្រកាន់ និងបទបរិហារ្តិ៍ របស់លោក វ៉ាន់ សុខុម អតីតប្រធានគណៈកម្មការវត្តត្រាច ថាគ្រប់គ្រង និងកាន់កាប់ឃ្លាំងសម្ភារមិនប្រក្រតី ។

ក្រោយពីក្រុមការងារបានចុះសម្របសម្រួល ពិនិត្យជាក់ស្តែង លោក វ៉ាន់ សុខុម យកព្រមទទួលការសម្របសម្រួលហើយឈប់ប្តឹងតវ៉ាតទៅទៀតហើយភាគីដើមបណ្ដឹង និងអ្នកពាក់ព័ន្ធបានពិនិត្យបញ្ជីចំណូលចំណាយដែលបានកត់ត្រាទុក ហើយក្រោយពីបានពិនិត្យឃើញថាបញ្ជីពិតជាត្រឹមត្រូវ នឹងយល់ព្រមបញ្ចប់វិវាទគ្នាចាប់ពីថ្ងៃនេះតទៅ ដោយរួមគ្នាកសាងវត្តត្រាច ឲ្យរីកចម្រើនបន្តទៅមុខទៀត។

អត្ថបទទាក់ទង