នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានដឹកនាំក្រុមការងារអញ្ជេីញចុះពិនិត្យមេីលវឌ្ឍនភាព ដំណេីរការអភិវឌ្ឍន៍ (ការជីកស្រះ ធ្វេីផ្ទះ ធ្វេីផ្លូវ)នៅទីតាំងដីសម្បទានសង្គមកិច្ច នៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ដែលកំពុងដំណេីរការសាងសង់សម្រាប់ផ្តល់ជូនគ្រួសារយោធិន នគរបាលការពារព្រំដែន គ្រួសារអតីយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋក្រីក្រ ដែលបានដាក់ពាក្យស្នើសុំ។
អញ្ជើញចូលរួមអមដំណេីរក្នុងឱកាសនោះមានលោកប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងស្វាយរៀង លោកនាយទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរង ស្រុកចន្ទ្រា-ស្រុកកំពង់រោទិ៍ លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។