នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំវាយតម្លៃលេីការតាំងស៊ប់មន្ត្រីកម្មសិក្សាឆ្នាំ២០២២ នៃក្របខ័ណ្ឌក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពីលោក គុជ ស៉ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត, លោក ឈៀង សុធា នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត, លោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងលោកប្រធានមន្ទីរពេទ្យបង្អែកពាក់ព័ន្ធនានាសរុប៤១នាក់។