រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមអមដំណើរ ក្រុមអ្នកជំនាញអន្តរជាតិ ចុះពិនិត្យ និងទស្សនកិច្ចលើផ្នែកបច្ចេកទេស ច្រកចេញ ចូល និងសុខភាពព្រំដែន

  • 170
  • ដោយ Admin

នាថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមដំណើរ ក្រុមអ្នកជំនាញអន្តរជាតិ ចុះពិនិត្យ និងទស្សនកិច្ចលើផ្នែកបច្ចេកទេស«ច្រកចេញ ចូល និងសុខភាពព្រំដែន ការតាមដានឃ្លាំមើល សមត្ថភាព គ្រប់ពេលវេលា និងក្នុងពេលមានអាសន្ន» នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។ដោយមានការចូលរួមពី ៖ លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធាន RRT នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកជីភូ លោកប្រធាន-អនុប្រធានមណ្ឌលសុខភាពបាវិត លោលចៅសង្កាត់បាវិត ព្រមទាំង លោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង