រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការបើកផ្ដល់ប្រាក់បៀវត្សជូនគ្រូបង្រៀនក្របខណ្ឌថ្មី

  • 129
  • ដោយ Admin

នៅថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការបើកផ្ដល់ប្រាក់បៀវត្សជូនគ្រូបង្រៀនក្របខណ្ឌថ្មី និងការបើកផ្ដល់ប្រាក់កម្រៃប្រចាំខែជូនមន្រ្តីកិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនប្រភេទផ្សេងៗទៀត នាសាលប្រជុំ ព្រៃបាសាក់ សាលាខេត្តស្វាយរៀង។ដោយមានការចូលរួមពី លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានរតនាគារខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីអភិបាលរងក្រុងស្រុកទាំង៨ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការគ្រប់គ្រប់ធនធានមនុស្សសាលាខេត្ត និង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ។

អត្ថបទទាក់ទង