ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៤ នៅខេត្តស្វាយរៀង
នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបប្រជុំជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូ មកសិក្សាឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារីនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ គណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានសាខាបេឡាជាតិរបបសន្តិសុខសង្គមខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលបានអនុវត្តកន្លងមក និងជំរុញបន្ថែមលើការងារវិស័យ ទាំង៤នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគ។