រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ

  • 186
  • ដោយ Admin

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣.១៤៤ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី ភូមិកណ្ដាល និងភូមិពពូល ឃុំស្វាយចេក ស្រុករំដួល​ ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី ភូមិកណ្ដាល និងភូមិពពូល ឃុំស្វាយចេក ស្រុករំដួល​ ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរ​-អង្គភាពនានាក្នុងខេត្ត​ លោកអភិបាល​ អភិបាលរងស្រុករំដួល និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត ។​ ទន្ទឹមនេះឯកឧត្តមបានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឃុំស្វាយចេកក៏ដូចជានៅទូទាំងស្រុករំដួល​ នាឱកាសនេះ។

ឯឧត្តមបន្តថា​ ថ្ងៃនេះ គឺជាលើកទី២ហើយ​ ដែលយើងបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តរបស់យើងបានដាក់ចេញនូវផែនការឈាន ទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣ ខណៈដែលលើកទី១ បានចែកប័ណ្ណចំនួន ១.៣៩៧ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ ហេីយបើគិតទាំងពេលនេះ យើងប្រើរយៈពេលត្រឹមតែ ៣ខែ និង ១៣ថ្ងៃប៉ុណ្ណោះ សម្រេចបាននូវការចែកប័ណ្ណជូនប្រជាពលរដ្ឋ ចំនួន ៤ភូមិ ស្មើនឹងជាង ៤ពាន់ប័ណ្ណ ក្នុងចំណោមប័ណ្ណដែលបានចេញរួច ចំនួន ១៣ភូមិ ស្មើនឹង ១៤.៣៨៥ប័ណ្ណ ។

ឯកឧត្តមបន្ថែមថា​ ក្នុងនាមរដ្ឋបាលខេត្ត​ សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា ដូចបានឃេីញនាពេលនេះ។

អត្ថបទទាក់ទង