នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងដនស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជេីញជាអធិបតីក្នងការធ្វេីបច្ចុប្បន្នភាពការងារនិងពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោកប្រធានមន្ទីរ-អង្គភាព លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអនុប្រធានការិយាល័យសរុបនិងព័ត៌មានសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុករមាសហែក អភិបាលរងស្រុករមាសហែក ក្រុមប្រឹក្សាឃុំអណ្តូងត្របែកនិងមេភូមិ សរុបចំនួន ៥៨ នាក់ ។
បន្ទាប់ពីកម្មវិធីខាងលេីឯកឧត្តមអភិបាលខេត្តបានអញ្ជេីញពិនិត្យវឌ្ឍនភាពអាគាររដ្ឋបាលសាលាស្រុករមាសហែកផងដែរ។