នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចេីញជាធិបតីក្នុងពិធី បេីកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលេីកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងសន្និបាតនេះដែរ ក៏មានការអញ្ចេីញចូលរួមពីៈ ប្រតិភូតំណាងក្រសួងអប់រំ យុវជន និងកីឡាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោក លោកស្រីជាសមាជិក សមាជិកាអង្គសន្និបាតសរុបចំនួន១៩២នាក់។
ឯកឧត្តម ម៉ែន អេង បានផ្តាំផ្ញេីដល់មន្ត្រីអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់លេីបញ្ហាមួយចំនួនដូចខាងក្រោម
- យកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សាឱ្យចូលរៀនបានច្រេីនជាអតិបរមាទាំងនៅទីប្រជុំជន និងទីជនបទចាប់តាំងពីមត្តេយ្យសិក្សាឡេីងទៅ និងរក្សាបាននៅស្ថិរភាពសិស្ស ឱ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា។
- ត្រូវបន្តកែលម្អបរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យដេីម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន។
- យកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតនូវគុណភាពប្រកបដោយគណ:នេយ្យភាពពិសេសយុទ្ធនាការសាលារៀនគ្មានសំរាម។
- រៀបចំនូវបណ្តាពាក្យស្លោកល្អៗ ដូចជា គ្រូល្អ សិស្សល្អ គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ ជាដេីម។