ពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពលរដ្ឋចំនួន១,៣៩៧បណ្ណ នៅភូមិស៉ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ
នៅព្រឹកថ្ងៃអង្គារ១១កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌុច វននីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនប្រជាពលរដ្ឋនៅភូមិស៉ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្តីសោនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងគណៈធិបតី និងបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាអញ្ជេីញចូលរួមកម្មធីនេះ ហេីយក៏ជាពេលវេលាដ៏មានអត្ថន័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស៉ីការ ឃុំស្វាយយា ដែលមន្ទីររៀបចំដែនដីបានសហការជាមួយអាជ្ញាធរ រៀបចំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ មានបណ្ណសរុបចំនួន១,៣៩៧បណ្ណ ហេីយនិងឈានទៅសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋក្នុងឆ្នាំ២០២៥ មានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុប៣១៨,០០០ក្បាលដី ។
ឯកឧត្តមបន្តថា បណ្ណសម្គាល់អចលនវត្ថុដែលបងប្អូនបានទទួលនៅថ្ងៃនេះអាចយកទៅប្រើប្រាស់ និងចាត់ចែង បានតាមតម្រូវការចាំបាច់ ស្របតាមច្បាប់ ហេីយត្រូវទុកដាក់ថែរក្សាឲ្យបានល្អ ជៀសវាងការខូចខាែតឬបាត់បង់ជាដេីម។
ឯកឧត្តមបានសំណូមពរដល់អាណាព្យាបាលត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បងធំ បងតូច ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដេីម្បីអនាគតគ្រួសារ និងសង្គមជាតិយេីង។ ម្យ៉ាងទៀតសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវគ្រប់ៗគ្នា។