នៅព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៤នេះ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
មានវត្តមានចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម លោក លោកស្រី ជាប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន លោកនាយករដ្ឋបាលសាលាខេត្ដ លោកអភិបាលក្រុងបាវិត លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោកនាយកទីចាត់ការអន្ដរវិស័យសាលាខេត្ដ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ដ តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។