រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី សាងសង់អគាររដ្ឋបាលថ្មី នៃអធិការដ្ឋាននគរបាលក្រុងបាវិត

  • 241
  • ដោយ Admin

រសៀលថ្ងៃទី០៨​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលថ្មី នៃអធិការដ្ឋាននគរបាលក្រុងបាវិត ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិតលើផ្ទៃដីទំហំ ៤៨គុណ ១៧២ម៉ែត្រ ដែលមានចំនួន ០៥អគាររួមមាន៖​ (អគារបម្រើការងារ ០២ខ្នង, អគារសាលប្រជុំ ០១ខ្នង, អគារស្នាក់នៅ ០១ខ្នង និងអគារឃុំខ្លួន ០១ខ្នង) ដែលគ្រោង​ នឹងចំណាយថវិកាសាងសង់ចំនួនប្រមាណ ៧០០,០០០ដុល្លារសហរដ្ឋអាមេរិក។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងបាវិត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាល ក្រុងបាវិតជាច្រើនរូបទៀត។

អត្ថបទទាក់ទង