រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តស្វាយរៀងដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូល

  • 230
  • ដោយ Admin

ថ្នាក់ដឹកនាំខេត្តស្វាយរៀងដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១០២,៦តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១០២,៦តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កន្លងមក ។ ពិធីដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូលនេះ រៀបចំនៅទីលានចាក់សំរាមក្រុងស្វាយរៀង ដោយមានកាអញ្ជើញចូលរួមពីលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលក្រុងស្វាយរៀង តំណាងសាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ៕

អត្ថបទទាក់ទង