រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

  • 165
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញ លើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃពុធ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. -ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៦។ ២. -ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងទិសដៅ ឆ្នាំ២០២៤ របស់ រដ្ឋបាលខេត្ត។-ពិនិត្យ និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៤ ។

៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារកិច្ចការពារកុមារ និងសេចក្តីសម្រេចស្តីពីការតែងតាំងមន្រ្តីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់គម្រោងកិច្ចការការពារកុមារ។

៤. ស្តាប់របាយការណ៍ ប្រចាំខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៥. ស្តាប់របាយការណ៍ ប្រចាំខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៦.ពិនិត្យ និងអនុម័ត លើការតែងតាំងមន្រ្តីរាជការសាលាខេត្ត ចំនួន ០២រូប៧.សេចក្តីផ្សេងៗ។

អត្ថបទទាក់ទង