រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីទំនាស់ដីធ្លី

  • 296
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាករណីទំនាស់ដីធ្លីនៅចំណុចព្រំប្រទល់រដ្ឋបាលឃុំ រវាងប្រជាពលរដ្ឋភូមិព្រៃទទឹងឃុំសំបួរ និងប្រជាពលរដ្ឋភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ក្រោមអធិបតីយភាព ឯកឧត្តម ហែម​ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ ដែលមានការអញ្ជើញចូលរួមពី​លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយកទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោកអភិ​បាលស្រុកស្វាយទាប លោកប្រធានរិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលសាលាស្រុកស្វាយទាប និងអាជ្ញាធរភូមិ ឃុំពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង