រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញពិនិត្យវឌ្ឍនភាពក្នុងខេត្តស្វាយរៀង

  • 238
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍៨កេីត ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២៤​នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ អមដំណេីរដោយឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានអញ្ជេីញពិនិត្យវឌ្ឍនភាពមួយចំនួនដូចជា៖

១-ពិនិត្យការរៀបចំបន្ទប់ទឹកសាធារណៈនៅទីតាំងមួយចំនួនជាប់បណ្តោយសួនច្បារមាត់ទន្លេវ៉ៃគោ​(ទំនប់តាណេង​ ច្រាំងតាបុល) ក្រុងស្វាយរៀង​។

២-​ ពិនិត្យប្រព័ន្ធធារាសាស្ត្រនៅព្រែកនាល​ ,​បឹងបែកចាន​ ,​ បឹងកប់ឆ្កែ​,​ អូរំចេក​ និងព្រែករោទិ៍​ ស្ថិតនៅស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដេីម្បីរៀបចំគម្រោងស្តាឡេីងវិញឲ្យមានប្រភពទឹក​ និងប្រព័ន្ធផ្លូវទឹកជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ក្នុងការបង្ករបង្កេីនផលក្នុងវិស័យកសិកម្ម​ ក៏ដូចជាវិស័យទឹកស្អាតជាដេីម។

៣-​ ​ពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាមន៍នៅទីតាំងភូមិសាស្ត្រតាមបណ្តោយព្រំដែនក្នុងស្រុកកំពង់រោទិ៍​ និងក្រុងបាវិត។

អត្ថបទទាក់ទង