រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី

  • 179
  • ដោយ Admin

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ២កើត ខែបុស្ស ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាធ្វើការថ្មី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកអនុប្រធាននាយកដ្ឋានកណ្តាលព្រំដែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី អធិការរង នាយ នាយរងផ្នែក និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ និងសប្បុរសជន ជាច្រើនរូប ។

អគារធ្វើការថ្មី ដែលដាក់សម្ពាធអោយប្រើប្រាស់ជាផ្លូវការ នាពេលនេះ​ គឺផ្តួចផ្តើមកសាងដោយឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ដែលសាងសង់អំពីបេតុង ដំបូលស័ង្កសី ដែលមានបណ្ដោយ ២៣,២ម៉ែត្រ x ៦,៨ម៉ែត្រ មាន ០២ជាន់ (ដោយមិនគិតជាន់ផ្ទាល់ដី) ស្មើនឹង ១២បន្ទប់ ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ ចំណាយអស់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អត្ថបទទាក់ទង