រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

  • 263
  • ដោយ Admin

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

នៅថ្ងៃអង្គារ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២២០២៤នេះ ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​បានថ្លែងរំលេចនូវសមិទ្ធផលសំខាន់ៗជាច្រេីនដែលរដ្ឋបាលខេត្តស្វាយរៀង​សម្រេចបានក្នុងឆ្នាំ២០២៣​ ជាពិសេសការក៏សាងបាននូវហេដ្ឋារចនាសម្ព័ន្ធ​ ការផ្តល់សេវាសាធារណៈ​ ការធានាបាននូវសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់សាធារណៈ​ ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការធានាដល់និរន្តរភាពសម្រាប់ការវិនិយោគឯកជន​ និងការដោះស្រាយបញ្ហាប្រឈមនានាជាដេីម​ ជាពិសេសសន្និបាតដែលបញ្ចប់មួយថ្ងៃកន្លះនេះបានរកឃើញនូវបញ្ហាប្រឈម និងធាតុចូលសំខាន់ៗ ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ផងដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលនានាដូចជា​​ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកជំទាវបន្តថា ក្រសួងស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកម្មវិធីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់និតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនេះលោកជំទាវបានផ្តល់នូវគោលការណ៍អាទិភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ត្រូវចូលរួមការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ, រក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង, ជំរុញចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ,បន្តទប់ស្កាត់និងបង្ក្រាបបទល្មើសនានា,ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក,ពង្រឹងនិងលោកកម្ពស់ការគ្របគ្រងពន្ធនាគារ,លេីកកំពស់ការផ្តល់សេវាសាធារណៈ,ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ,ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត,ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន,ការគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី,ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល និងការពង្រឹងសាមគ្គីភាព​និងរបៀបរបបធ្វើការងារជាដើម។

អត្ថបទទាក់ទង