នៅព្រឹកពុធ៧រោច ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញអមដំណេីរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យវឌ្ឍនភាពវិស័យធនធានទឹកក៏ដូចការរៀបចំផែនការស្តានិងពង្រីកវិសាលភាពប្រព័ន្ធធារាស្រ្ត និងទឹកស្អាតជូនប្រជាពលរដ្ឋរួមមាន៖
១- អាងទឹកដូនទយ ស្តុកទឹកបានចំនួន ១៧លានម៉ែត្រត្រីគុណ ស្រោចស្រពស្រូវវស្សាបាន ៦១២០ហិកតា ស្រូវប្រាំង ១៥៣៥ហិកតា ស្មើនឹង ២៥៤៨គ្រួសារ ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
២- អាងទឹកកំពង់ជ្រៃ ស្តុកទឹកបាន១១.៣លានម៉ែត្រត្រីគុណ ស្រោចស្រពស្រូវវស្សាបាន១៥២៨០ហិកតា ស្រូវប្រាំង១២៨៣ហិកតា មើនឹង ១២២៣១គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ទន្ទឹមនោះឯកឧត្តមរដ្ឋមន្ត្រីនិងប្រតិភូអមដំណេីបានអញ្ជេីញពិនិត្យតំបន់មួយចំនួនដែលធ្លាប់បានទទួលរងផលប៉ះពាល់ដោយសាជំនន់នូវរដូវវស្សា ដេីម្បីមានវិធានការក្នុងការដោះស្រាយផងដែរ។
អញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមាន ឯកឧត្តមប្រតិភូក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តមភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកអភិបាលស្រុកចន្ទ្រា លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។