ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការផ្ដល់អាហារូបករណ៍១០០% ដល់សិស្សានុសិស្សថ្នាក់ទី១២ សម្រាប់ថ្នាក់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងថ្នាក់សិក្សា១ឆ្នាំ ចេះភាសាចិន ថ្នាក់សិក្សា១ឆ្នាំចេះភាសាអង់គ្លេស ថ្នាក់កុមារឌីជីថល នាសាលប្រជុំ VIP ព្រៃបាសាក់ សាលាខេត្តស្វាយរៀង។
សិក្ខាសាលានេះមានការចូលរួមពី លោកនាយក E-School Cambodiaនិងសហការី តំណាងសភាពាណិជ្ជកម្មខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលរងក្រុង ស្រុក លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក លោកប្រធានការិយាល័យយុវជន នៃមន្ទីរ អយក ខេត្ត។