រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សរ សុដានី បានអញ្ជើញចូលរួមក្នុងវេទិកាអ្នកផ្គត់ផ្គង់ និងប្រើប្រាស់កៅស៊ូធម្មជាតិ

  • 282
  • ដោយ Admin

នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ នៅសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ ឯកឧត្តម​ ស​រ​ សុដានី​ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមក្នុងវេទិកាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូធម្មជាតិ ក្រោមអធិបតីភាពឯកឧត្តម​ ប៉ុល សុផា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ។វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ មន្ត្រីតំណាងអគ្គនាយកដ្ឋានកៅស៊ូ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងលោក លោកស្រី តំណាងសមាគម សហគមន៍ និងវិស័យឯកជនដែលជាអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូជាវត្ថុធាតុដើមក្នុងដំណើរការផលិត ។សូមបញ្ជាក់ថាវេទិកានេះរៀបចំដោយអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់កៅស៊ូបានជួបពិភាក្សា និងស្វែងយល់អំពី៖ ១-តម្រូវការការផ្គត់ផ្គង់ ២-លក្ខខណ្ឌតម្រូវស្តង់ដារផលិតកៅស៊ូសម្រាប់ជាវត្ថុធាតុដើមកែច្នៃសំបកកង់ ៣-បង្កើនជំនឿទុកចិត្តគ្នាក្នុងការធ្វើធុរកិច្ចកៅស៊ូទាំងបរិមាណ និងគុណភាព និង៤-រៀបចំយន្តការ និងរិះរកដំណោះស្រាយបញ្ហាប្រឈមទីផ្សារ ៕

អត្ថបទទាក់ទង