រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម រស់ ផារិទ្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

  • 226
  • ដោយ Admin

នារសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវហ្នឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣នេះ មន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងលិខិតលេខ ០១៤/២៣ មស.អគកស.លស ស្តីពីការបញ្ជូនទម្រង់គំរូនៃរបាយការណ៍អំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា និងទម្រង់គំរូនៃរបាយការណ៍អំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្ត្រីតាមក្រសួង ស្ថាប័ន​ រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈខេត្តស្វាយរៀង​តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ លោកនាយក​ នាយករងទីចាត់ការទាំងប្រាំចំណុះរដ្ឋបាលខេត្ត ប្រធានអង្គភាពលទ្ធកម្ម លោកស្រីអនុប្រធានការិយាល័យច្រកចេញ ចូលតែមួយ និងលោកនាយក នាយករងសាលារដ្ឋបាលក្រុង ស្រុកទាំងប្រាំបីផងដែរ។

អត្ថបទទាក់ទង