រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានអញ្ជេីញពិនិត្យវឌ្ឍនភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងក្រុងបាវិត​ ស្រុកចន្ទ្រា​ និងស្រុកកំពង់រោទិ៍​

  • 236
  • ដោយ Admin

នៅថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញពិនិត្យវឌ្ឍនភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងក្រុងបាវិត​ ស្រុកចន្ទ្រា​ និងស្រុកកំពង់រោទិ៍​ដេីម្បីរៀបចំប្រែក្លាយតំបន់ទាំងនេះ​ ទៅជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម​ កសិកម្ម​ និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសេីរថែមទៀតទៅថ្ងៃអនាគត​ ក្នុងនោះរួមមាន​ ពិនិត្យទីតាំងបង្កេីតអាងចម្រោះទឹក​កង្វក់​,​អាងស្តុកទឹកសម្រាប់ការបង្ករបង្កេីនផល​របស់ប្រជាពលរដ្ឋ​ ប្រព័ន្ធធារាសាស្រ្ត​ស្រោចស្រពកសិកម្ម និងទីតាំងផ្គត់ផ្គង់ទឹកស្អាត​ចេញពីបឹងធំៗក្នុងស្រុកចន្ទ្រា​ ដែលនឹងមានការរៀបចំវិនិយោគនៅថ្ងៃខាងមុខ​ ក្នុងនោះបានពិនិត្យលទ្ធភាពក្នុងការស្តាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកក្នុងស្រុកកំពង់រោទិ៍​ និងពិនិត្យលំហូការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនអន្តរជាតិព្រៃវល្លិ័ដែលកំពុងដំណេីការដឹកជញ្ជូនទំនិញចេញចូល​រវាងប្រទេសកម្ពុជា​ និងវៀតណាមបច្ចុប្បន្នផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម​អភិបាលខេត្ត បានណែនាំដល់មន្ទីរពាក់ព័ន្ធត្រូវពិនិត្យ​ និងពន្លឿនកា​រស្ថាបនាផ្លូវជនបទនានាដែលកំពុងរងការខូចខាតត្រូវធ្វេីការជួសជុល​ និងស្ថាបនាថ្មីឲ្យបានទាន់ពេលវេលាដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

អញ្ជេីញអមដំណេីឯកឧត្តមអភិបាលខេត្តក្នុងឱកាសនោះដែររួមមាន​ ឯកឧត្តមអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​-អង្គភាពពាក់ព័ន្ធ​នានា លោកប្រធានសភាពាណិជ្ជកម្មខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង