រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពគ្រូបង្រៀននៅបឋមសិក្សា និងមត្តេយ្យ

  • 243
  • ដោយ Admin

ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគាំទ្រនៅរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរ នៅខេត្តស្វាយរៀង តំណាងឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពគ្រូបង្រៀននៅបឋមសិក្សា និងមត្តេយ្យ ដែលនឹងត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង នៅសាលប្រជុំ ព្រៃបាសាក់ អគារ ឃ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីមលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យបុគ្គលិក និងបណ្ដុះបណ្ដាល មន្ទីរ អយក និងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក។

អត្ថបទទាក់ទង