នារសៀលថ្ងៃពុធ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ចេីញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យដីសម្បទាន នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ អញ្ចេីញចូលរួមក្នុងឱកាសនោះមាន លោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តស្វាយរៀង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោកអភិបាលរងស្រុករមាសហែក លោកស្រី មេឃុំតាសួស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីដែលពាក់ព័ន្ធជាច្រេីនរូបទៀត។ នៅក្នុងកិច្ចប្រជុំ និងការចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស ឃុំត្រស់នេះដែរ ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ថា រាល់ការសំណេីដោះស្រាយដីធ្លីរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគឺ ថ្នាក់ស្រុក ថ្នាក់ខេត្ត តែងតែចុះត្រួតពិនិត្យ និងព្យាយាមរកដំណោះស្រាយដោះជូនបងប្អូនទោះក្នុងកាល:ទេស:ណាក៏ដោយ។ ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី សូមពុកម៉ែបងប្អូន កុំធ្វេីការរំលងថ្នាក់ឃុំ ថ្នាក់ស្រុក ព្រោះថ្នាក់ឃុំ ថ្នាក់ស្រុកនេះហេីយគឺជាអ្នកដែលរស់នៅជាប់ជាមួយពុកម៉ែបងប្អូន ទាំងភាពស្រណុកសុខស្រួល ទាំងភាពលំបាក គឺគាត់តែងតែចូលរួមយ៉ាងសកម្មជានិច្ចក្នុងនាមអាជ្ញាធរពាក់ព័ន្ធនិងខិតខំដោះស្រាយរាល់បញ្ហាប្រឈមដែលប្រជាពលរដ្ឋបានដាក់សំណេីរក៏ដូចជាសំណូមពរនានា។
All reactions:5252