រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ សុ​ខា​ រ៉ាម​ បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩”

  • 327
  • ដោយ Admin

សិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ សុ​ខា​ រ៉ាម​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោកឧកញ៉ា សួង សារុន តំណាង លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​(FASMEC) បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC ស្ថិតនៅសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ​ ខេត្តស្វាយរៀង។

ក្នុងវគ្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពីមន្ទីរ​ ពាក់ព័ន្ធ​ និងស្ថាប័ននានា​ ព្រមទាំងដៃគូសហការឧបត្ថម្ភផ្សេងៗទៀតមានដូចជា ៖

សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ កាណាឌីយ៉ា និងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន150នាក់។

គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តដែលមានចំណុចខ្វះខាត។

អត្ថបទទាក់ទង