រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញ លើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

  • 250
  • ដោយ Admin

កិច្ចប្រជុំវិសាមញ្ញ លើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញ លើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈនៃកិច្ចប្រជុំនេះ​ គឺដេីម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាង​ សេចក្តីសម្រេចស្តីពីការបែងចែកតួនាទី​ ភារកិច្ច​ និងរបៀបរបបធ្វេីការជូនគណៈអភិបាលខេត្ត​ និងសេចក្តីផ្សេងៗ។

អត្ថបទទាក់ទង