ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ ដួងវណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារនៅស្រុករមាសហែក
នៅព្រឹកថ្ងៃព្រហស្បតិ៍៥កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។