រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន

  • 318
  • ដោយ Admin

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីមួយករណី ស្ថិតនៅស្រុករមាសហែក​ ខេត្តស្វាយរៀង​...!

រដ្ឋបាលខេត្តស្វាយរៀង ក៏សូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា ក្រោយមានការសង្ស័យពីករណីស្លាប់របស់បុរសម្នាក់ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបន្ទាប់ពីបរិភោគសាច់មាន់(មាន់ងាប់) នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ចាត់ចែងយកសំណាកសពនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០យប់ ដើម្បីធ្វើតេស្តវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទH5N1 នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១ៈ៤០នាទីរសៀល ។

បច្ចុប្បន្ន ក្រោមការណែនាំរបស់ឯកឧត្ដមអភិបាលខេត្ត មន្ទីរជំនាញបានចាត់វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងតំបន់កើតមានជំងឺ និងណែនាំបងប្អូនប្រជាពលរដ្ឋបើមានសត្វស្លាប់ត្រូវយកទៅកប់ចោលដែលជាវិធានការតឹងរឹង ព្រមទាំងបានអប់រំសុខភាពដល់គ្រួសារសព អ្នកប៉ះពាល់ អ្នកចូលរួមក្នុងពិធីបុណ្យ និងប្រជាជនក្នុងភូមិ ។

ជាមួយនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមរក្សាអនាម័យតាមរយៈការលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគបាយ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់បក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឲ្យបានឆ្អិនល្អ ដោយឡែកចំពោះអ្នកដែលមានការប៉ះពាល់ជិតស្និទ្ធនឹងអ្នកជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច ស្ថិតនៅដាច់ពីគេ តាមដានសុខភាព ហើយក្នុងករណីមានចេញអាការៈប្រែប្រួលសុខភាព ឬ/និងមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដែលនៅជិតបំផុត ៕

អត្ថបទទាក់ទង