នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាក្រុងបាវិតខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក-លោកស្រីជាប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល លោក-លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងតំណាងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះឯកឧត្តម សេង សីលា អភិបាលរងខេត្តបានមានប្រសាសន៍ថា: សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងនិងសង្កាត់ នៅថ្នាក់ក្រុងនាពេលនេះគឺជាការរៀបចំឡើងដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយសង្កាត់មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រនិងសកម្មភាពនានារបស់បណ្ដាមន្ទីរអង្គភាពជំនាញនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិតាមរយៈការវិភាគនិងចចាររវាងមន្ទីរអង្គភាពនិងអង្គការនានាជាមួយក្រុង សង្កាត់ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្ដុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្កានុពលនិងធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឲ្យបានកាន់តែប្រសើរឡើងដែលមានកិច្ចសហប្រតិបត្តិការល្អដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាពជាជាងការធ្វើសកម្មភាពតែឯងឯង។ ក្រុមប្រឹក្សាសង្កាត់ត្រូវ លើកសំណួរចំពោះមន្ទីរអង្គភាពនិងអង្គការពាក់ព័ន្ធដែលបានគាំទ្រហើយមិនទាន់បានអនុវត្តឬក៏អនុវត្តបន្ទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។
ដូច្នេះយើងត្រូវប្រើឱកាសនេះសម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរអង្គភាពអង្គការនានានិងសប្បុរសជនអំពីកិច្ចការផ្ដល់សេវាយ៉ាងណាដែលល្អប្រសើរឬក៏បង្ហាញអំពីបញ្ហារួមដែលកើតមាននៅតាមបណ្ដាឃុំសង្កាត់ភាគច្រើនក្នុងដែនដីរបស់ខ្លួនគេមិនអាចដោះស្រាយបញ្ហាតាមសង្កាត់នីមួយៗដាច់ដោយឡែកពីគ្នាបានទេ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រាសាសន៍ដោយសង្កត់ធ្ងន់ថា: ចំពោះមន្ទីរអង្គភាពជំនាញគឺជាការជួយកំណត់ឲ្យបានថាតើកន្លែងណាដែលអាចអនុវត្តសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានស្របតាមអទិភាពជាតិនិងខេត្តទៅខ្លួនមានត្រូវតែឆ្លើយបំភ្លឺជូនសង្កាត់ពាក់ព័ន្ធនិងអង្គសិក្ខាសាលានៅមូលហេតុទាំងឡាយដែលបានគាំទ្ររួចហើយប៉ុន្តែមិនបានអនុវត្តឬមិនទាន់បានអនុវត្តក្នុងកិច្ចព្រមព្រៀងនាឆ្នាំកន្លងទៅ។ ចំពោះអង្គការជាតិអន្តរជាតិអាចស្វែងយល់ពីគោលនយោបាយយុទ្ធសាស្ត្រសកម្មភាពរបស់មន្ទីរអង្គភាពនានានិងអាចជ្រើសរើសនិងគាំទ្រគម្រោងអាទិភាពដែលសង្កាត់បានស្នាឡើងធ្វើធានាបាននូវភាពស៊ីសង្វាក់រវាងសកម្មភាពនៅកម្មវិធីរបស់ខ្លួនដូច្នេះសូមមន្ទីរអង្គភាពជំនាញអង្គការជាតិអន្តរជាតិពិនិត្យនិងពិចារណានៅអ្វីដែលជាតម្រូវការចាំបាច់ធ្វើការសម្រេចចិត្តគាំទ្រសំណើរគម្រោងអទិភាពរបស់ឃុំសង្កាត់ឲ្យបានសមស្របជាវាងគាំទ្រក្រែងសំណើរគម្រោងដែលមិនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន៕