នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុករំដួល ។
សូមជម្រាបជូនថា គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុករំដួល សរុបមានចំនួន ៣៨គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៧គម្រោង ស្មើនឹង ១៨% ។ ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើង មិនទាន់មានការថវិកាគាំទ្រ សរុបមានចំនួន ២២៣គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ១៥២គម្រោង ស្មើនឹង ៦៨,១៦% (គាំទ្រក្នុងគម្រោង ចំនួន ១៣០គម្រោង ស្មើនឹង ៨៥,៥៣% និងគាំទ្រក្រៅគម្រោង ចំនួន ២២គម្រោង ស្មើនឹង ១៤,៤៧% ) ។