រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម កម្ម វិធីវិនិយោគបីឆ្នាំរំកិល

  • 215
  • ដោយ Admin

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលាក្រុងស្វាយរៀង​ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម កម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ក្រោមធិបតីភាព ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​ តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញជាគណៈអធិបតីពីលោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត។

វត្តមានចូលរួមក្នុងកម្មវិធីនេះមានលោក លោកស្រីនាយក នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង ប្រធានការិយាល័យ-អង្គភាពចំណុះសាលាក្រុង តំណាងមន្ទីរ-អង្គភាព និងអង្គការសង្គមស៊ីវិល លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងតំណាងប្រជាពលរដ្ឋ សរុបវត្តមាន ៧២នាក់ ស្រី ២០នាក់។

សូមជម្រាបជូនថា​ គម្រោងរដ្ឋបាលក្រុងស្វាយរៀងមានចំនួនសរុប ២៥គម្រោង គម្រោងមានគាំទ្រចំនួន៧ គម្រោង(២៨%) ក្នុងនោះគាំទ្រក្រៅគម្រោងចំនួន ៤គម្រោង និងក្នុងគម្រោងចំនួន៣ គម្រោង ។ដោយឡែកគម្រោងវិនិយោគសង្កាត់ ទាំង៧ សរុប មានចំនួន ១៩៣ គម្រោង ក្នុងនោះគម្រោងមានការគាំទ្រចំនួន៨១គម្រោង(៤១.៩៧%) គាំទ្រក្រៅគម្រោងចំនួន ៤២ គម្រោង និងគាំទ្រក្នុងគម្រោង មានចំនួន ៣៩គម្រោង

អត្ថបទទាក់ទង