រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សេង សីលា បានធ្វើការសំណូមពរនិងជម្រុញដល់មហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាត និងត្រូវចូលរួមថែរក្សាបរិស្ថាន

  • 283
  • ដោយ Admin

ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានធ្វើការសំណូមពរនិងជម្រុញដល់មហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាត និងត្រូវចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ។

ឯកឧត្តម​ សេង សីលា អភិបាលរងខេត្ត បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតី នៅក្នុងទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា លើកទី៤៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង ព្រមទាំងអបអរទិវាពិភពលោកស្អាតលើកទី៦" Tourism and Green Investment ant the 6 World cleanup day ! ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅមាត់ច្រកទា្វរព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក-លោកស្រីជាអភិបាលរងក្រុង លោកនាយរងប៉ុស្តិ៍មាត់ច្រកទ្វារព្រំដែនអន្តរជាតិ អស់លោក លោកស្រីជាប្រធានអនុប្រធានស្ថាប័ននានាដែលមានការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក ជាច្រើនរូបទៀត។

ឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា: សម្រាប់ក្រុងបាវិតនេះគឺយើងទាំងអស់គ្នាត្រូវបំផុសឲ្យមហាជនកុំចោលសំរាមពាសវាលពាក្យកាលត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាម ដើម្បីងាយស្រួលក្នុងការប្រមូល ហើយសូមយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែ សម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តម​ បានបញ្ជាក់ថា ដោយឡែកខេត្តស្វាយរៀង បាននិយាយអំពីសក្តានុពលទេសចរណ៍ជាលក្ខណៈអន្តរជាតិ ជាប្រវត្តិសាស្រ្តនោះខេត្តពុំមានអំណោយផលប៉ុន្មានទេប៉ុន្តែខាងផ្នែកឧស្សាហកម្មទេសចរណ៍ខេតស្វាយរៀងបាននិងកំពុងអភិវឌ្ឍន៍ខ្លួនទៅជាបណ្ដាបណ្ដើរ។ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍សំខាន់ក្នុងចំណោមដំបន់គោលដៅទាក់ទាញទេសចរណ៍ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសៗនៅក្រុងបាវិត នាពេលបច្ចុប្បន្នគឺប្រមូលផ្ដុំទៅដោយសំណង់អាគារប្រណិតរោងចក្រសហគ្រាសសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋានអាហារដ្ឋាន កន្លែងកំសាន្ត ដែលយើងចាត់ទុកថានេះជាសមិទ្ធផលទេសចរណ៍គឺជាមូលដ្ឋានសម្រាប់បម្រើឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ៕

អត្ថបទទាក់ទង